Institut français du Cambodge
វប្បធម៌ | “ភ្លើងបំភ្លឺ”-អង្គការហ្វារនៅទីក្រុងភ្នំពេញ វប្បធម៌ | “ភ្លើងបំភ្លឺ”-អង្គការហ្វារនៅទីក្រុងភ្នំពេញ
វិទ្យាស្ថានបារាំងនៅកម្ពុជាជាដៃគូជាមួយ អង្គការហ្វារពន្លីសិល្បៈ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃសមាគម! វប្បធម៌ | “ភ្លើងបំភ្លឺ”-អង្គការហ្វារនៅទីក្រុងភ្នំពេញ

វិទ្យាស្ថានបារាំងនៅកម្ពុជាជាដៃគូជាមួយ អង្គការហ្វារពន្លីសិល្បៈ ដើម្បីប្រារព្ធខួបលើកទី ២៥ នៃសមាគម! ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមេសា នៅគ្រប់ទីកន្លែងនៃវិទ្យាស្ថាន អង្គរហ្វារពន្លឺសិល្បៈនឹងបង្ហាញពីភាពច្នៃប្រឌិតទាំងអស់របស់វិចិត្រកររបស់ខ្លួន ដូចជាតន្រ្តីករ វិចិត្រករក្រាហ្វិច អ្នកសំដែងសៀក វិចិត្រករផ្នែកសិល្បៈទស្សនីយភាពនិងអ្នកឌីហ្សាញ ក្នុងកំឡុងពេល ៣ ថ្ងៃនៃការប្រារព្ធពិព័រណ៍ “ភ្លើងបំភ្លឺ” ដែលអមដោយ ការប្រគំតន្ត្រី ការសំដែងសិល្បៈ និងការតាំងពិព័រណ៍។ កម្មវិធីខាងក្រោម:

—————————————————————————————————

ពិព័រណ៍ // ថ្ងៃព្រហស្បតិ៍​ ទី៤ ខែមេសាវេលាម៉ោង ៦:៣០នាទីល្ងាច

ពិព័រណ៍ស្នាដៃសិល្បៈនិងសិល្បៈសម្តែង នឹងចាប់ផ្ដើមនៅថ្ងៃទី ៤ ខែមេសាឆ្នាំ ២០១៩ ។ ចាប់ពីម៉ោង ៦:៣០នាទីល្ងាច លោកអ្នកចូលរួមកម្សាន្តក្នុងការងាររបស់វិចិត្រករសិល្បៈទស្សនីយភាព អ្នករចនារូបភាព និងវិចិត្រករសម្តែងរបស់ហ្វារពន្លឺសិល្បៈ។

សិល្បៈទស្សនីយភាព – វិចិត្រករទាំងអស់ដែលចូលរួមការតាំងពិព័រណ៍នេះគឺជាអតីតនិស្សិតឬស្ថាបនិកនៃសាលាវិចិត្រសិល្បៈហ្វារពន្លឺសិល្បៈ។ ពួកគេនឹងចូលរួមចែករំលែករឿងរ៉ាវផ្ទាល់ខ្លួណ គំនិតលើកទឹកចិត្ត និងអារម្មណ៍របស់ពួកគេតាមរយៈគំនូរ រូបចម្លាក់ និងការតាំងបង្ហាញផ្សេងៗ។ ពួកគេក៏ចែករំលែកផង ជាមួយយើងនូវចក្ខុវិស័យរបស់ពួកគេអំពីប្រវត្តិសាស្ត្រកម្ពុជានិងសង្គមទំនើបនាពេលបច្ចុប្បន្ន។ ដូច្នេះពួកគេគឺជាមុខមាត់ថ្មីនៃសិល្បៈសហសម័យនៅកម្ពុជា។ នឹងមានការដំឡើងការតាំងពិព័រណ៍ពីរកន្លែង នៃការតាំងវត្ថុសិល្បៈអំពៅផ្តៅឫស្សី តាំងបង្ហាញនៅសាលតាំងពិពណ៌និងនៅសួនច្បារនៃវិទ្យាស្ថាន។

ជីវចលនា / ក្រាហ្វិចឌីហ្ស៊ាញ– តាមរយៈស៊េរីនៃផ្ទាំងព័ត៌មាន និងវីឌីអូ ដែលបង្ហាញពីការងារដែលបានធ្វើឡើងដោយនិស្សិតអង្គរហ្វារ ការតាំងពិព័រណ៍នេះមានគោលដៅលើកកម្ពស់ការយល់ដឹងអំពីដំណើរការការងាររបស់និស្សិត តាមរយៈការតុបតែងប្រកបដោយភាពច្នៃប្រឌិតរបស់ពួកគេ។

ខណៈពេលបើកកម្មវិធី យើងមាន ការបង្ហាញការគូរគំនូរបន្តផ្ទាល់ នឹងស្វាគមន៍អ្នកទស្សនាទាំងឡាយ ដែលចួលអមដោយតន្រ្តីនិងការសម្តែងសៀក។ ការប្រគំតន្រ្តីមួយក៏ត្រូវបានគ្រោងទុកជាមួយក្រុមភ្លេង fanfare 3Francs6Sous ដែលបានធ្វើដំណើរកំសាន្តនៅអាស៊ី។

—————————————————————————————————

ប្រគំតន្រ្តី //  ថ្ងៃសុក្រ ទី5 ខែមេសា ម៉ោង៧យប់

ក្រុមតន្ត្រីករនៃហ្វារពន្លឺសិល្បៈនឹងប្រគំបទចម្រៀងមួយចំនួន:

  • ចង្វាក់សាំប៉ារ៉េហ្គែ (Samba reggae) (លាយជាមួយឧបករណ៍ភ្លេងប្រពៃណីខ្មែរ)
  • តន្ត្រី​ប្រពៃណី តន្រ្តីបុរាណ
  • តន្ត្រីសម័យ

ក្រុមតន្ត្រីករនៃអង្គការហ្វារ ក៏នឹងធ្វើការសម្តែងរបាំសហសម័យនិងសៀកខ្លីៗផងដែរ។

—————————————————————————————————

ថ្ងៃសម្តែងសៀក //  ថ្ងៃសៅរ៍ទី ៦ ខែមេសាចាប់ពីម៉ោង ២:៣០នាទីរសៀល ដល់ ៥ ល្ងាច

ចាប់ពីម៉ោង ២:៣០ នាទីរសៀល ចូលទស្សនាការសម្តែងសៀក ដែលនាំលោកអ្នកឲ្យរំភើប សប្បាយរីករាយពីការសម្តែងមួយ ទៅការសម្តែងសិល្បៈមួយទៀត!

ការតំឡើងឆាកសម្តែង ៦កន្លែង នៅទីតាំង ៦កន្លែងផ្សេងៗគ្នា នៅវិទ្យាស្ថានបារាំង។ ឆាកសម្តែងនីមួយៗ នឹងស្វាគមន៍ក្រុមសម្តែងសៀកតូចៗ ដែលអមដោយការប្រគំតន្ត្រី និការបង្ហាញការគូរគំនូរផ្ទាល់។ ការសម្តែងសៀកនេះរួមមានការសម្តែងផ្សេងៗគ្នាដូចជា៖ ត្រែះ , ការពួតដៃគ្នា, កាយសិល្បៈ(acrobatic), rolabola, hoola hoop, ត្លុក, banquine និងការសម្តែងផ្សេងៗទៀត។