Institut français du Cambodge
សន្និសីទ | អ្នកយកព័ត៌មានសង្គ្រាមដែលត្រូវគេ «បំភ្លេច» កម្ពុជា១៩៧០-១៩៧៥ សន្និសីទ | អ្នកយកព័ត៌មានសង្គ្រាមដែលត្រូវគេ «បំភ្លេច» កម្ពុជា១៩៧០-១៩៧៥
ថ្ងៃអង្គារ ៣០ ខែតុលា ម៉ោង៦:៣០ល្ងាច សន្និសីទធ្វើឡើ់ងជាភាសាបារាំងនិងបកប្រែជាភាសាខ្មែរនិងភាសាអង់គ្លេស សន្និសីទ | អ្នកយកព័ត៌មានសង្គ្រាមដែលត្រូវគេ «បំភ្លេច» កម្ពុជា១៩៧០-១៩៧៥

នៅទីលានខាងក្រោយនៃសង្គ្រាមវៀតណាម ប្រទេសកម្ពុជាគឺជាពិភពខុសប្លែកមួយសម្រាប់អ្នក យកព័ត៌មាន។ ពិភពនៃផ្លូវដីហុយទ្រលោមដែលមានពួកវៀតកុង និងខ្មែរក្រហម ហើយគ្រោះថ្នាក់ អាចកើតឡើងគ្រប់ពេលនៅក្នុងសមរភូមិមិនជាក់លាក់នេះ។ រាជធានីភ្នំពេញកំពុងតែជិតត្រូវ ឡោមព័ទ្ធ ភាពរំជើបរំជួលដោយសារការទម្លាប់គ្រាប់បែក… អ្នកយកព័ត៌មានទាំងឡាយមើលឃើញ ពីភាពចលាចលទាំងនេះ។ អ្នកយកព័ត៌មានជាច្រើនដូចជាលោកស៊ាន ហ្លីន កូនប្រុសរបស់ អ៊ែរ៉ូលជាដើម ត្រូវបានបាត់ខ្លួននៅតាមផ្លូវ។ អ្នកផ្សេងទៀតដូចជាអ្នកស្រី អេលីហ្សាប៊ែត ប៊ែកគ័រ ជាដើម បានបង្កើតទំនាក់ទំនងយូរអង្វែងមួយជាមួយប្រទេសកម្ពុជា។

អ្នកយកព័ត៌មានសង្គ្រាមដែលត្រូវគេ «បំភ្លេច» កម្ពុជា១៩៧០-១៩៧៥
ដោយ ហ្សង់-ហ្វ្រង់ស្វ័រ ប៊ូវេ អ្នកនិពន្ធ និងអ្នកកែសម្រួល អត្ថបទ​ឲ្យកាសែត Le Point និង អេលីហ្សាប៊េត បេក័រ
អ្នកកាសែតរបស់ Washington Post និង New York Times
ថ្ងៃអង្គារ ៣០ ខែតុលា ម៉ោង៦:៣០ល្ងាច
សន្និសីទធ្វើឡើ់ងជាភាសាបារាំងនិងបកប្រែជាភាសាខ្មែរនិងភាសាអង់គ្លេស
ចូលរួមដោយសេរីទៅតាមចំនួនកន្លែងមានកំណត់