សន្និសីទ | ជួបជាមួយ ហ្លូរ៉ង់ អូបឺណាស អ្នកយក ព័ត៌មានកំពូល សន្និសីទ | ជួបជាមួយ ហ្លូរ៉ង់ អូបឺណាស អ្នកយក ព័ត៌មានកំពូល
ថ្ងៃសុក្រទី ៣០ ខែមីនា - ម៉ោង ៦:៣០ នាទីល្ងាច សន្និសីទ | ជួបជាមួយ ហ្លូរ៉ង់ អូបឺណាស អ្នកយក ព័ត៌មានកំពូល

ហ្លូរ៉ង់ អូបឺណាស បានធ្វើព័ត៌មានអំពីព្រឹត្តិការណ៍ជាច្រើននៅរ្វ៉ាន់ដា កូសូវ៉ូ អាល់ហ្សេរី អាហ្កានីស្ថាន និងអ៊ីរ៉ាក់ ក៏ដូចជាការកាត់ក្ដីធំៗជាច្រើននៅប្រទេសបារាំងផងដែរ។ អ្នកស្រីមានឈ្មោះល្បី បន្ទាប់ពីការធ្វើព័ត៌មានពីសវនាការអូត្រូ ដោយអ្នកស្រីស្ថិតក្នុងចំណោមអ្នកដំបូងៗគេដែលបង្ហាញពីការ សង្ស័យលើពិរុទ្ធភាពរបស់ពិរុទ្ធជនដែលចុងក្រោយត្រូវគេរកឃើញថាជាជនបរិសុទ្ធជាពិសេស តាមរយៈសៀវភៅរបស់អ្នកស្រីក្រោមចំណងជើង «Les Méprise»។

អ្នកស្រីក៏ត្រូវបានគេ ស្គាល់ផងដែរ ដោយសារអ្នកស្រី និងអ្នកនាំផ្លូវជនជាតិអ៊ីរ៉ាក់ម្នាក់ ត្រូវគេចាប់ជាចំណាប់ខ្មាំងក្នុង ឆ្នាំ២០០៥។តើអ្វីទៅជាការងាររបស់អ្នកយកព័ត៌មានល្បីម្នាក់ នៅក្នុងជីវិតប្រចាំថ្ងៃក៏ដូចជាក្នុងរឿង សោកនាដកម្មនិងមនោសញ្ចេតនា? ជីវិតរបស់ហ្លូរ៉ង់ អូបឺណាស ផ្សារភ្ជាប់នឹងអាជីពនេះ ហើយឆ្លុះបញ្ចាំងការទាមទារខ្ពស់ ភាពរីករាយ គ្រោះថ្នាក់ តាំងពីទីក្រុងបាដាតរហូតកាប៊ូល។

ជួបជាមួយ ហ្លូរ៉ង់ អូបឺណាស អ្នកយក ព័ត៌មានកំពូល
វាគ្មិន៖ ដោយ Florence Aubenas, អ្នកនិពន្ធនិងជាអ្នករាយការណ៍បារាំង
កំពូល។ សំរបសំរួលដោយលោក Sébastien Bonnemason-Richard
ថ្ងៃសុក្រទី ៣០ ខែមីនា – ម៉ោង ៦:៣០ នាទីល្ងាច
ជាភាសាបារាំងជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស
ការចូលរួមដោយឥតគិតថ្លៃដោយ និងស្ថិតនៅលើចំនួនកន្លែងអង្គុយដែលនៅទំនេរប៉ុណ្ណោះ។