Institut français du Cambodge
សន្និសីទ | លោកឪពុក ប៉ុងសូដ៍ សាក្សីដ៏សំខាន់ នៃប្រវត្តិសាស្ត្រ សន្និសីទ | លោកឪពុក ប៉ុងសូដ៍ សាក្សីដ៏សំខាន់ នៃប្រវត្តិសាស្ត្រ
ថ្ងៃអង្គារទី ៣ និងថ្ងៃពុធទី ៤ ខែមេសា - ម៉ោង ៦:៣០ នាទីល្ងាច សន្និសីទ | លោកឪពុក ប៉ុងសូដ៍ សាក្សីដ៏សំខាន់ នៃប្រវត្តិសាស្ត្រ
Photo : ©Eléanore Sok
 លោកឪពុកប៉ុងសូដ៍ អាយុ៧៩ឆ្នាំ បានមកស្គាល់ប្រទេសកម្ពុជានៅឆ្នាំ១៩៦៥។ លោក គឺជាអ្នកដែលបានមើលឃើញពីការជម្លៀសប្រជាជនពីទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ហើយ គឺជាអ្នកដំបូងគេដែលធ្វើឲ្យបស្ចិមប្រទេសដឹងពីទំហំនៃឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ជា ពិសេសតាមរយៈសៀវភៅរបស់លោក ឈ្មោះ«កម្ពុជាឆ្នាំសូន្យ»។

នាឱកាសនៃការចងចាំពីការចូលគ្រប់គ្រងរដ្ឋធានីកម្ពុជាដោយពួកខ្មែរក្រហម លោកឪពុកប៉ុងសូដ៍នឹងផ្ដល់បាឋក ថាចំនួនពីរគឺ«កម្ពុជាពីសម័យឯករាជ្យដល់ឆ្នាំ១៩៧៥» និង«សម័យខ្មែរក្រហមពីឆ្នាំ១៩៧៥រហូតដល់ការបោះពុម្ពផ្សាយសៀវភៅកម្ពុជាឆ្នាំសូន្យ»។

សន្និសីទនេះនឹងអមដោយការចុះហត្ថលេខាលើសៀវភៅនៅបណ្ណាគារ​ Carnets d’Asie

លោកឪពុក ប៉ុងសូដ៍ សាក្សីដ៏សំខាន់ នៃប្រវត្តិសាស្ត្រ
វាគ្មិន៖ ដោយ លោកឪពុក ប៉ុងសូដ៍ (Ponchaud)
ថ្ងៃអង្គារទី ៣ និងថ្ងៃពុធទី ៤ ខែមេសា – ម៉ោង ៦:៣០ នាទីល្ងាច
ជាភាសាបារាំងជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស
ការចូលរួមដោយឥតគិតថ្លៃដោយ និងស្ថិតនៅលើចំនួនកន្លែងអង្គុយដែលនៅទំនេរប៉ុណ្ណោះ។