Institut français du Cambodge
សន្និសីទ | ពិធីបុណ្យសពនៅក្នុងសាស្រ្តាស្លឹករឹតខ្មែរ សន្និសីទ | ពិធីបុណ្យសពនៅក្នុងសាស្រ្តាស្លឹករឹតខ្មែរ
ថ្ងៃអង្គារទី ២៦ ខែមិថុនា - ម៉ោង ៦:៣០ នាទីល្ងាច សន្និសីទ | ពិធីបុណ្យសពនៅក្នុងសាស្រ្តាស្លឹករឹតខ្មែរ

[វដ្ដសន្និសីទ វដ្ត ព្រះពុទ្ធសាសនានិងសង្គម ដៃគូសហការ IRASEC]

សាស្ត្រាស្លឹករឹត​ដែល​ត្រូវ​បាន​ចម្លង​ពី​មួយ​ជំនាន់ទៅ​មួយ​ជំនាន់​រាប់​សតវត្ស​មកហើយ ត្រូវ​បាន​រក្សា​ទុក​​នៅ​ក្នុង​បណ្ណាល័យ​​វត្ត​អារ៉ាម​ទាំងឡាយ​។ សង្គ្រាម​ របប​ខ្មែរក្រហម​ និង​ការ​ធ្វេសប្រហែស​​ បាន​បង្ក​ឲ្យ​មាន​ការ​បាត់​បង់​ស្ទើរ​តែ​ទាំងស្រុង​។ ការ​អាន​សាស្ត្រាស្លឹករឹត​ដែល​នៅ​សេសសល់​ អាច​ឲ្យ​យើង​ដឹង​ន័យ និង​យល់​កាន់​តែ​ច្បាស់​​ពី​ពិធីសាសនា​ព្រះពុទ្ធ​របស់​ខ្មែរ​។ សន្និសីទនឹងលើកយកឧទាហរណ៍ពិធីបុណ្យសពខ្មែរ ដូចដែលមានកត់ត្រាក្នុងសាស្រ្តាទេសនាគ្រែ ៥ អរិយបុគ្គល ព្រះធម្មឈាន និង សាស្រ្តាអានិសង្សខ្មោច។

ពិធីបុណ្យសពនៅក្នុងសាស្រ្តាស្លឹករឹតខ្មែរ
វាគ្មិន៖ ដោយលោក ឡេង កុកអាន, សហការីវិទ្យាសាស្រ្តផ្នែកសាស្រ្តាស្លឹករឹត និងជាប្រធានអភិរក្សសាស្ត្រាស្លឹករឹត
ថ្ងៃអង្គារទី ២៦ ខែមិថុនា – ម៉ោង ៦:៣០ នាទីល្ងាច
សន្និសីទជាភាសាខ្មែរជាមួយនឹងការបកប្រែជាភាសាបារាំងនិងអង់គ្លេស
ការចូលរួមដោយឥតគិតថ្លៃដោយ និងស្ថិតនៅលើចំនួនកន្លែងអង្គុយដែលនៅទំនេរប៉ុណ្ណោះ