Institut français du Cambodge
សន្និសីទ | ការពិតពិតប្រាកដ​ពីជំងឺផ្ដាសាយ សន្និសីទ | ការពិតពិតប្រាកដ​ពីជំងឺផ្ដាសាយ
ថ្ងៃអង្គារ ៤ មិថុនា ម៉ោង ៦:៣០ល្ងាច សន្និសីទ | ការពិតពិតប្រាកដ​ពីជំងឺផ្ដាសាយ
រូបភាព : ©វិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជា/ Dominique Tardy

[វដ្ដសន្និសីទ របស់វិទ្យាស្ថានប៉ាស្ទ័រ]

គ្រុន​ផ្ដាសាយជាជំងឺឆ្លងតាម​ផ្លូវដង្ហើម​​​បណ្ដាល​មក​ពី​វីរុស​ជំងឺផ្ដាសាយ។ រោគសញ្ញា​នៃ​ជំងឺផ្ដាសាយ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មានកើត​លើ​មនុស្ស​រាប់​ពាន់ឆ្នាំមកហើយ ប៉ុន្តែ​វីរុស​នេះ​បន្ត​សាយភាយ​ពីមួយឆ្នាំទៅមួយ​ឆ្នាំ។ សន្នសីទ​​នេះ​​នឹង​និយាយ​អំពីប្រវត្តិ បរិបទអេកូឡូស៊ី របៀបនៃ​ការ​ឆ្លង​វីរុសផ្ដាសាយ និង​មធ្យោបាយ​បង្ការ​ជំងឺផ្ដាសាយ និង​​ផ្ដាសាយបក្សី​ផងដែរ។ ស្ថានភាពទូទៅ ​នៅ​កម្ពុជា ក៏ដូចជា​ក្នុង​តំបន់​ដីសណ្ដទន្លេមេគង្គ ក៏នឹង​ត្រូវ​លើក​យក​មក​បង្ហាញ​នៅ​ក្នុង​សន្និសីទ​នេះ​ផងដែរ។

ការពិតពិតប្រាកដ​ពីជំងឺផ្ដាសាយ ប្រវត្តិនៃ​វីរុស
ដោយ អេរិក កាលសុន PhD ទទួល​បន្ទុក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅអង្គភាព វីរុសសាស្ត្រ​នៃ​ IPC
ថ្ងៃអង្គារ ៤ មិថុនា ម៉ោង ៦:៣០ល្ងាច
សន្និសីទជាភាសាអង់គ្លេស ជាមួយនឹងការបកប្រែជាភាសាខ្មែរនិងបារាំង
ការចូលរួមដោយឥតគិតថ្លៃដោយ និងស្ថិតនៅលើចំនួនកន្លែងអង្គុយដែលនៅទំនេរប៉ុណ្ណោះ។