Institut français du Cambodge
សន្និសីទ | ប្រវត្តិបុរេប្រវត្តិសាស្ត្រ​របស់​កម្ពុជា សន្និសីទ | ប្រវត្តិបុរេប្រវត្តិសាស្ត្រ​របស់​កម្ពុជា
ថ្ថ្ងៃព្រហស្បតិ៍ ២១ កុម្ភៈ ម៉ោង៦:៣០ល្ងាច សន្និសីទ | ប្រវត្តិបុរេប្រវត្តិសាស្ត្រ​របស់​កម្ពុជា

រូង​ល្អាងស្ពានស្ថិតនៅកំពូល​ភ្នំមួយ និងមានទំហំយ៉ាងធំ។ ល្អាងនេះ​ត្រូវ​បាន​រកឃើញនៅ​ខែកក្កដា ឆ្នាំ១៩៦៥ ដោយអ្នកបុរាណវិទ្យាជនជាតិបារាំង​ពីរនាក់​​ដែល​បាន​ទៅ​ធ្វើកំណាយក្នុង​ល្អាងនេះ​ជារៀងរាល់​ឆ្នាំ​ជាមួយ​សិស្ស​បុរាណវិទ្យា​ខ្មែរ រហូត​ដល់​ឆ្នាំ​១៩៧១។ រយៈពេល៤០ឆ្នាំក្រោយ ការ​ធ្វើ​កំណាយក៏ចាប់​ផ្ដើម​ឡើងវិញ​នៅ​ឆ្នាំ​២០០៩ ដោយ Mission Préhistorique បារាំង-កម្ពុជានៃ MEAE ដឹកនាំដោយលោក​អ៊ុយប៊ែរ ហ្វរ៉េសស្ទ័រ និង​ហេង សុផាឌី ដែល​អនុញ្ញាតឲ្យ​យើង​អាចរៀបរាប់​​នៅពេលនេះ​ពីបុរេប្រវត្តិសាស្ត្រ​របស់​កម្ពុជា។

ប្រវត្តិបុរេប្រវត្តិសាស្ត្រ​របស់​កម្ពុជា៖ កំណាយ​នៅល្អាងស្ពាន
ដោយអ៊ុយប៊ែរ ហ្វររេសស្ទ័រ ជា​នាយក Mission Préhistorique​ បារាំងកម្ពុជា
ថ្ថ្ងៃព្រហស្បតិ៍ ២១ កុម្ភៈ ម៉ោង៦:៣០ល្ងាច
ជាភាសាបារាំងជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស
ការចូលរួមដោយឥតគិតថ្លៃដោយ និងស្ថិតនៅលើចំនួនកន្លែងអង្គុយដែលនៅទំនេរប៉ុណ្ណោះ។