Institut français du Cambodge
សន្និសីទ | ពីការឈឺចាប់ដល់សុភមង្គល សន្និសីទ | ពីការឈឺចាប់ដល់សុភមង្គល
ថ្ងៃព្រហស្បតិ៍ ៩ ឧសភា ម៉ោង ៦:៣០ល្ងាច សន្និសីទ | ពីការឈឺចាប់ដល់សុភមង្គល
Photo : ©រក្សា​រ​សិទ្ធ​គ្រប់យ៉ាង

ពេលគេសួរឲ្យ​ព្រះអង្គសង្ខេប​ពីលទ្ធិរបស់​ទ្រង់ ព្រះពុទ្ធ​បានមានដីការថា៖ «តថាគតបង្រៀន​តែពីរយ៉ាងប៉ុណ្ណោះ គឺការឈឺចាប់ និង​ការ​រំលត់​ការ​ឈឺចាប់»។ គន្លឹះដ៏សាមញ្ញ​នេះ​អនុញ្ញាតឲ្យយើងដឹង​ពី​ចម្លើយ​ទាំងអស់​របស់​ព្រះពុទ្ធសាសនា តាំងពីចម្លើយ​ទាក់​ទង​នឹង​តថភាពធម្មតា​នៃជីវិត​ប្រចាំថ្ងៃ​រហូត​ដល់​ការ​វិភាគ​ស៊ីជម្រៅ​នៃសីលធម៌ ចិត្តវិទ្យា និង​ទស្សនវិជ្ជា។
ឌីដ្យេ ត្រឺតឺណាអ៊ែរ នឹង​ធ្វើ​ការ​បង្ហាញ​ច្បាស់ៗ និងសាមញ្ញៗ​ពី​គន្លឹះសំខាន់ៗ​នៃ​ព្រះពុទ្ធសាសនាថេរវាទ ដែល​ជានិកាយព្រះពុទ្ធសាសនាអនុវត្ត​នៅ​កម្ពុជា។ បន្ត​ដោយ​កម្មវិធីចុះហត្ថលេខា​នៅ​បណ្ណាគារ Carnets d’Asie។

ពីការឈឺចាប់ដល់សុភមង្គល:គន្លឹះសំខាន់មួយចំនួននៃព្រះពុទ្ធសាសនា
ដោយ ឌីដ្យេ ត្រឺតឺណាអ៊ែរ អ្នកទស្សន:វិជ្ជា អ្នកនិពន្ធ និងអ្នកជំនាញខាងអត្ថបទ​ព្រះពុទ្ធសាសនា​ភាសាបាលី
ថ្ងៃព្រហស្បតិ៍ ៩ ឧសភា ម៉ោង ៦:៣០ល្ងាច
សន្និសីទធ្វើឡើ់ងជាភាសាបារាំងនិងបកប្រែជាភាសាខ្មែរនិងភាសាអង់គ្លេស
ចូលរួមដោយសេរីទៅតាមចំនួនកន្លែងមានកំណត់