Institut français du Cambodge
សន្និសីទ | «ស្រុកខ្មែរ! នេះហើយខ្ញុំ» សន្និសីទ | «ស្រុកខ្មែរ! នេះហើយខ្ញុំ»
ថ្ងៃពុធ ១៣ កុម្ភៈ ម៉ោង៦:៣០ល្ងាច សន្និសីទ | «ស្រុកខ្មែរ! នេះហើយខ្ញុំ»

[កម្មវិធី អត្តសញ្ញាណផ្លាស់ទី]

បន្ទាប់ពីការបញ្ចាំងភាពយន្តល្ខោន «ស្រុកខ្មែរ! នេះហើយខ្ញុំ» លោក​ហ្សង់បាទីស ភូ នឹងផ្ដល់​ការ​ពិភាក្សា​ជាមួយទស្សនិកជន និងធ្វើ​ការ​បង្ហាញកម្មវិធី​«អត្តសញ្ញាណផ្លាស់ទី» ដែលនាំមកជូន​​ដោយអង្គការសិល្បៈខ្មែរអមតៈ និងវិទ្យាស្ថានបារាំងនៅកម្ពុជា។

ដោយ​ចែក​ចេញ​ជា​ពីរប្រធានបទតូចៗ កម្មវិធី​នេះ​​នឹង​ចោទសួរ​ពី​ទំនាក់​ទំនង​រវាង​ភាសា និង​អត្តសញ្ញាណ ហើយ​និង​ឥទ្ធិពល​រវាងចំណាកស្រុក និង​អត្តសញ្ញាណ។ ជំនួប​ទាំងនេះ​នឹង​ប្រមូលផ្ដុំ​អ្នក​ជំនាញ និង​សិល្បករ ដែលនាំ​មកនូវ​ទស្សនៈ និង​បទពិសោធន៍​ខុសៗគ្នា​ ជាមួយការផ្ដោតសំខាន់​លើ​បរិបទ​កម្ពុជា។

« ស្រុកខ្មែរ! នេះហើយខ្ញុំ »
សម្របសម្រួលដោយ ហ្សង់បាទីស ភូ ប្រធានកម្មវិធីច្នៃប្រឌិត
ថ្ងៃពុធ ១៣ កុម្ភៈ ម៉ោង៦:៣០ល្ងាច
សន្និសីទជាភាសាបារាំងជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស
ការចូលរួមដោយឥតគិតថ្លៃដោយ និងស្ថិតនៅលើចំនួនកន្លែងអង្គុយដែលនៅទំនេរប៉ុណ្ណោះ