ការប្រគំតន្ត្រី | រាំចង្វាក់ កុមប៊ីយ៉ា ជាមួយ ម៉ាឡុងហ្កូ ការប្រគំតន្ត្រី | រាំចង្វាក់ កុមប៊ីយ៉ា ជាមួយ ម៉ាឡុងហ្កូ
ថ្ងៃសៅរ៍ទី ៩ ខែកញ្ញា - ម៉ោង ៧:៣០ យប់ ការប្រគំតន្ត្រី | រាំចង្វាក់ កុមប៊ីយ៉ា ជាមួយ ម៉ាឡុងហ្កូ

ឆ្នាំនៃមិត្តភាពបារាំង-កូឡំប៊ី ២០១៧ ជាឱកាសដ៏ពិសេសមួយដែលលោកអ្នកនឹងបានស្ដាប់ឮសំឡេងដ៏ពិរោះរណ្ដំ និងភ្លក់រសជាតិគួរឲ្យភ្ញាក់ផ្អើល។ រៀងរាល់ឆ្នាំ រដ្ឋាភិបាលបារាំងរៀបចំកម្មវិធីរួមមួយសម្រាប់ប្រទេសទាំងពីរ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការតាមវិស័យផ្សេងៗ មិនថាវិស័យវប្បធម៌ សិល្បៈ ឬក៏ស្ថាប័ននានាទេ។ ម៉ាឡុងហ្កូ ឆ្លៀតឱកាសនេះ ដើម្បីរៀបចំរាត្រីពិសេសមួយនៅភោជនីយដ្ឋាន ឡឺប៊ីសត្រូ ជុំវិញ កុមប៊ីយ៉ា ដែលជាប្រភេទតន្ត្រី និងរបាំមួយមានដើមកំណើតនៅប្រទេសកូឡំប៊ី។ ឌីជេម៉ាឡូ នឹងនាំអ្នកធ្វើដំណើរតាមចង្វាក់ស្គរបុងហ្កូ និងម៉ារ៉ាកាស។ សម្រាប់រាត្រីត្រូពិកដ៏រីករាយនេះ ម៉ាឡុងហ្កូ នឹងនាំមកជូននូវស្រាក្រឡុកថ្មីដែលផ្សំពីកាហ្វេកូឡំប៊ី។

រាំចង្វាក់ កុមប៊ីយ៉ា ជាមួយ ម៉ាឡុងហ្កូ
ថ្ងៃសៅរ៍ទី ៩ ខែកញ្ញា – ម៉ោង ៧:៣០ យប់
ភោជនីយដ្ឋាន Le Bistrot របស់វិទ្យាស្ថានបារាំង
ចូលរួមដោយឥតគិតថ្លៃ

Malongo