Institut français du Cambodge
ភាពយន្ត | សប្តាហ៍នៃភាពយន្តកម្ពុជា ភាពយន្ត | សប្តាហ៍នៃភាពយន្តកម្ពុជា
ចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 27 ខែមករា។ សូមអញ្ជើញមកទស្សនាពីវប្បធ៌មបុរាណនៃកេរ្តិ៍មរតកភាពយន្តខ្មែរនៅក្នុងរោងភាពយន្តវិទ្យាស្ថានបារាំង និងការបញ្ចាំងហាលវាល! ភាពយន្ត | សប្តាហ៍នៃភាពយន្តកម្ពុជា

វិទ្យាស្ថានបារាំងរៀបចំនូវការបញ្ចាំងដ់ើម្បីរលឹកដល់ភាពយន្កកម្ពុជា! ចាប់ពីថ្ងៃទី 24 ដល់ថ្ងៃទី 27 ខែមករា។ សូមអញ្ជើញមកទស្សនាពីវប្បធ៌មបុរាណនៃកេរ្តិ៍មរតកភាពយន្តខ្មែរនៅក្នុងរោងភាពយន្តវិទ្យាស្ថានបារាំង និងការបញ្ចាំងហាលវាល! ចូលរួមដោយឥតគិតថ្លៃ។

————————————————————————————————-

ថ្ងៃពុធ ទី ២៤ ខែមករា

[ម៉ោង ១៩ៈ០០] ដំណេកមាស  ដោយដាវី ជូ (ផលិតឆ្នាំ ២០១១)
រោងភាពយន្ត – បញ្ចាំងជាភាសាខ្មែរដែលមានអក្សររត់ពីក្រោមជាភាសាបារាំង
ភាពយន្តខ្មែរកើតនៅឆ្នាំ ១៩៦០ ប៉ុន្តែបានឃើញការកើនឡើងនៃបដិវត្តន៍យ៉ាងឃោរឃៅបានបញ្ឈប់នៅឆ្នាំ ១៩៧៥ ដោយការចូលកាន់កាប់អំណាចរបស់ខ្មែរក្រហម។ ភាគច្រើននៃខ្សែភាពយន្តបានបាត់, តួសម្ដែងត្រូវបានសម្លាប់ និងរោងភាពយន្តបានក្លាយជាភោជនីយដ្ឋាន ឬហាងខារ៉ាអូខេ។ ដំណេកមាស បានសរសេរពីពាក្យពេជ្ររបស់អ្នកនៅរស់រានមានជីវិតខ្លះ ហើយព្យាយាមដាស់ស្មារតីនៃខ្សែភាពយន្តដែលត្រូវបានគេភ្លេចចោលនេះ។

————————————————————————————————

ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមករា

[ម៉ោង ១៥ៈ០០] ទិព្វសុតាច័ន្ទ   ដោយ ឡាយ ងួនហេង (ផលិតឆ្នាំ ១៩៦៨)
រោងភាពយន្ត – បញ្ចាំងជាភាសាខ្មែរដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស
ខ្សែភាពយន្តនេះបង្ហាញ ពីប្រវត្តិសោកនាដកម្មរបស់ ទិព្វសុដាច័ន្ទ និងបុរសដែលគាត់ស្រឡាញ់គឺវាសនា។ សេចក្ដីស្រឡាញ់របស់ពួកគេត្រូវបានបំបែកដោយបុរសអ្នកមាន និងអ្នកមានអំណាច: តើគូស្នេហ៍ទាំងពីរនឹងក្លាយទៅជាយ៉ាងណា?

[ម៉ោង ១៩ៈ០០] ជើងដៃឳពុក ដោយ ឡាយ ងួនហេង
ការបញ្ចាំងហាលវាល – បញ្ចាំងជាភាសាខ្មែរដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស
នៅពេលបញ្ចប់ការរៀនសិល្ប៍វិជ្ជាមិត្តរួមគ្រូ៤នាក់បានសច្ចារួមសាមគ្គី និងស្មោះត្រង់ ការពារ ជាតិ សាសនា។ ប៉ុន្តែដោយសារលេចចេញនូវវត្តមានរបស់កាំបិត«ឆ្អឹងដៃឪពុក» ដែលជាកាំបិតទិព្វដ៏ល្បីឈ្មោះធ្វើឲ្យមិត្តភាពរបស់អ្នកទាំងបួនល្អក់កករ។ ដើម្បីសងសឹកឲ្យឪពុក នួនក៏បានផ្សងព្រេងស្វែងរកកាំបិតនៅក្នុងប្រាសាទដ៏អាថ៌កំបាំងមួយ។

————————————————————————————————

ថ្ងៃសុក្រ ទី ២៦ ខែមករា

[ម៉ោង ១៥ៈ០០] អនអើយស្រីអន, ដោយ លី ប៊ុនយីម (១៩៧២)
រោងភាពយន្ត – បញ្ចាំងជាភាសាខ្មែរដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស
ជា និងស៊ូ បានតស៊ូដើម្បីស្នេហារបស់នារីម្នាក់ដែលមានឈ្មោះថា អន។ ទុក្ខវេទនានៃស្នេហាត្រីកោណ សេចក្តីស្រឡាញ់ស្មុគ្រស្មាញ …

[ម៉ោង ១៩ៈ០០] សព្វសិទ្ធ ដោយ លី ប៊ុនយីម (ឆ្នាំ ១៩៦៥)
ការបញ្ចាំងហាលវាល – បញ្ចាំងជាភាសាខ្មែរដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស
សុវណ្ណកេសរបានជឿជាក់ថាស្វាមីរបស់នាងកំពុងបោកប្រាស់នាងដោយបានបូជាជីវិតខ្លួនឯងដោយការស្បថ ថាមិនដែលនិយាយជាមួយបុរសឡើយ។ សព្វសិទ្ធបានធ្វើតាមនាងដោយស្បថដើម្បីរកនាងនៅក្នុងការចាប់កំណើតក្រោយ។ ភាពស្មោះត្រង់នឹងការសន្យាដែលបានធ្វើឡើងនៅក្នុងជីវិតផ្សេងទៀតរបស់គាត់ សុវណ្ណកេសរមិនដែលនិយាយទៅកាន់បុរសណាទេ។ ឪពុករបស់គាត់, ព្រះមហាក្សត្រ, បានសន្យាថានរណាម្នាក់ដែលអាចធ្វើអោយកូនស្រីគាត់និយាយបាន …

————————————————————————————————

ថ្ងៃសៅរ៍ ទី​ ២៧ ខែមករា

[ម៉ោង ១៦ៈ០០] បក្សីនៃឋានសួគ៌ ដោយ Marcel Camus (ផលិតឆ្នាំ ១៩៦២)
រោងភាពយន្ត – ជាភាសាបារាំង
បក្សីនៃឋានសួគ៌បានរំលឹកឡើងវិញនៅក្នុងប្រទេសកម្ពុជានូវកិច្ចការស្នេហារបស់សុខ ជាពុទ្ធសាសនិកវ័យក្មេង ដែលបានលះបង់គម្រោងរបស់គាត់ដើម្បីក្លាយជាព្រះសង្ឃ និងដារ៉ាដែលជាអ្នករាំដ៏ពិសិដ្ឋដែលបក្សីឋានសួគ៌បានសន្យាសុភមង្គល។

[ម៉ោង ១៩ៈ០០] រស់ដោយសប្បាយ ដោយនរោត្តម សីហនុ (ផលិតឆ្នាំ ១៩៦៩)
ការបញ្ចាំងហាលវាល – បញ្ចាំងជាភាសាខ្មែរដែលមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស
ព្រះអង្គម្ចាស់ ចាន់ថារង្សជាប់ក្នុងពន្ធនាគារពីបទបើកបនល្បែងដោយលួចលាក់ក្នុងហាងផ្កាមួយនៅគីរីរម្យ។ ឆ្លៀតពេលនោះ អ្នកម្នាងរបស់ព្រះអង្គបានមានទំនាក់ទំនងស្នេហាជាមួយក្មួយប្រុសព្រះអង្គ និងអ្នកគ្រប់គ្រងសណ្ឋាគារ។ តើនឹងមានអ្វីកើតឡើង នៅពេលដែលព្រះអង្គម្ចាស់ចាន់ថាវង្សចេញពីពន្ធនាគារ ?