ភាពយន្ត | រាត្រីពណ៌ខៀវ ភាពយន្ត | រាត្រីពណ៌ខៀវ
ថ្ងៃសុក្រទី ១៥ ខែកញ្ញា - ម៉ោង ៧ យប់ ភាពយន្ត | រាត្រីពណ៌ខៀវ

ដឹកនាំដោយសិល្បករនៅ ក័រស៍ (Corse) ឈ្មោះ អង់ហ្ស៍ ឡេកហ្សីយ៉ា (Ange Leccia) រឿង «រាត្រីពណ៌ខៀវ» រៀបរាប់ពីរឿងស្ត្រីវ័យក្មេងម្នាក់ ឈ្មោះ អង់តូនីញ៉ា (Antonia) ដែលត្រឡប់មកកោះទឹកដីកំណើតវិញ បន្ទាប់ពីសាច់ញាតិម្នាក់របស់នាង បានបាត់ខ្លួននៅលើសមុទ្រ។ នាងមានចិត្តជ្រួលច្របល់រវាងស្នេហាចាស់របស់នាងគឺ អេត័រ (Ettore) និង អាឡិចសង់ (Alexandre) ដែលជាបុរសវ័យក្មេងអត់សូវនិយាយ ស្ដី និងវាងវៃ។ រឿងផ្តោតលើមជ្ឈដ្ឋានបុរសជាតិនិយមដែលប្រដាប់ដោយអាវុធនេះ បានកើតឡើងនៅតំបន់ កាប ក័រស៍ ( Cap Corse ) ដែលមានទេសភាពដ៏ស្រស់បំព្រង ។

ការបញ្ចាំងនេះត្រូវបានរៀបចំឡើងនៅក្នុងក្របខ័ណ្ឌនៃការតាំងពិព័រណ៍«ខ្ញុំសម្លឹងមើលព្រះអាទិត្យ»

រាត្រីពណ៌ខៀវ
ដោយ Ange Leccia (2010)
ថ្ងៃសុក្រទី ១៥ ខែកញ្ញា – ម៉ោង ៧ យប់
ចូលរួមដោយឥតគិតថ្លៃ
និយាយភាសាបារាំង