ភាពយន្ត | មហោស្រពភាពយន្តខ្លីចតុមុខ ភាពយន្ត | មហោស្រពភាពយន្តខ្លីចតុមុខ
មហោស្រពភាពយន្តខ្លីចតុមុខ (ហៅកាត់ថា CSFF) គឺជាមហោស្រពភាពយន្តខ្នាតខ្លីលំដាប់អន្តរជាតិ ដ៏ធំបំផុត ដែលទទួលស្គាល់ ជាផ្លូវការនៅកម្ពុជា។ ក្រោយពីផ្តួចផ្តើមឡើងដោយក្រុមកុនខ្មែរកូនខ្មែរនៅឆ្នាំ ២០១២ មហោស្រពនេះបានទទួលភាពយន្តខ្លីពី ផលិតករចាស់ ក្មេង រាប់ពាន់រូប ក្នុងប្រមាណជាង ១២០ ប្រទេស នៅជុំវិញពិភពលោក។ វាបានក្លាយជាចំនុចចាប់ផ្តើម សម្រាប់អ្នកផលិតភាពយន្តឯករាជ្យជាច្រើន ដោយ ពួកគាត់ទទួលបាននូវឱកាស និង អាជីពដ៏ល្អជាបន្តបន្ទាប់។  មហោស្រពភាពយន្តខ្លីចតុមុខ   មានគោលបំណង... ភាពយន្ត | មហោស្រពភាពយន្តខ្លីចតុមុខ

មហោស្រពភាពយន្តខ្លីចតុមុខ (ហៅកាត់ថា CSFF) គឺជាមហោស្រពភាពយន្តខ្នាតខ្លីលំដាប់អន្តរជាតិ ដ៏ធំបំផុត ដែលទទួលស្គាល់ ជាផ្លូវការនៅកម្ពុជា។ ក្រោយពីផ្តួចផ្តើមឡើងដោយក្រុមកុនខ្មែរកូនខ្មែរនៅឆ្នាំ ២០១២ មហោស្រពនេះបានទទួលភាពយន្តខ្លីពី ផលិតករចាស់ ក្មេង រាប់ពាន់រូប ក្នុងប្រមាណជាង ១២០ ប្រទេស នៅជុំវិញពិភពលោក។ វាបានក្លាយជាចំនុចចាប់ផ្តើម សម្រាប់អ្នកផលិតភាពយន្តឯករាជ្យជាច្រើន ដោយ ពួកគាត់ទទួលបាននូវឱកាស និង អាជីពដ៏ល្អជាបន្តបន្ទាប់។  មហោស្រពភាពយន្តខ្លីចតុមុខ   មានគោលបំណង បង្កើត វេទិកា ប្រកប ដោយនិរន្តរភាពដែលរួមបញ្ចូលការបណ្តុះបណ្តាល និងការណែនាំដែលពោលពេញដោយ ទំនុកចិត្ត ដល់ ផលិតករភាពយន្តខ្មែរ ដើម្បីធ្វើឱ្យអាជីពផលិតភាពយន្ត របស់ពួកគេ មានភាពរីកចម្រើន លើ ឆាក អន្តរជាតិ។

ឆ្នាំនេះ  មហោស្រពភាពយន្តខ្លីចតុមុខ   ទទួលបានភាពយន្តខ្លីដែរដាក់ពាក្យចូលរួមសរុបចំនួន 3124 មកពី 118 ប្រទេសទូទាំងពិភពលោក។ សហរដ្ឋអាមេរិច នាំមុខគេជាមួយនឹងខ្សែភាពយន្តចំនួន 339 ខ្សែដែលបន្ទាប់មកគឺប្រទេសឥណ្ឌា មាន 197 រឿង ចក្រភពអង់គ្លេសមាន 173 រឿង និងបារាំងមាន 125 រឿង។ ខណៈពេលដែលប្រទេសកម្ពុជាមានចំនួនច្រើនបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ដែលមាន 49 រឿង នេះជាចំនួនច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត។ បន្ទាប់ពីការពិនិត្យយ៉ាងប្រុងប្រយ័ត្នអស់ជាច្រើនខែ មានតែខ្សែភាពយន្តចំនួន 158 ប៉ុណ្ណោះដែលនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្ត និងមជ្ឈមណ្ឌលវប្បធម៌សំខាន់ៗ ចំនួន 11 ទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ដោយមានការគាំទ្រពីក្រសួងវប្បធម៌ ក្រសួងព័ត៌មាន រោងកុនទំនើប និងមជ្ឈមណ្ឌលវប្បធម៌សំខាន់ៗ មហោស្រពនឹងទទួលពង្រឹកខ្លួនយ៉ាងធំបំផុតក្នុងឆ្នាំនេះ។

ស្វែងយល់ពីខ្សែភាពយន្តខ្លីទាំងអស់ដែលមាននៅវិទ្យាស្ថានបារាំង!

——–

សំបុត្រចូលរួមឥតគិតថ្លៃទេ! អ្នកគ្រាន់តែ ត្រូវមកចុះឈ្នោះបើកសំបុត្រ ៣០ នាទីមុនរាល់ការបញ្ចាំង!

 ដើម្បីស្វែងយល់បន្ថែមអំពីមហោស្រព និងកាលវិភាគសូមចូលមើលគេហទំព័ររបស់យើង: www.csff.co ឬ អុីមែល team@csff.co ឬ ទូរស័ព្ទលេខ ០១២ ៥៦៣៥៦៧ / ០១៥ ៥៦៣៥៦៧