Institut français du Cambodge
ក្លឹបភាពយន្ត | កុមារពីឋានសួគ៌ ក្លឹបភាពយន្ត | កុមារពីឋានសួគ៌
ថ្ងៃសុក្រទី ២៥ ខែឧសភា - ម៉ោង ៦ ល្ងាច ក្លឹបភាពយន្ត | កុមារពីឋានសួគ៌

[ក្លឹបភាពយន្ត]

ទីក្រិងប៉ារីស ឆ្នាំ ១៨២៨ ។ នៅលើមហាវិថី Crime នៅ​ក្នុងហ្វូងមនុស្ស​កដែលមានតួអង្គ សិល្បករនិងអ្នកលេងប៉ាហ៊ី ជាដើម, ​អ្នកលេងល្ខោនកាយវិការ (គ) បាបទីស បានជួយ ហ្គារ៉ង់ ឲ្យរួចផុតពីការយល់ច្រលំផ្នែកផ្លូវច្បាប់។ ស្នេហាផ្ទុយវណ្ណៈ​រវាង អ្នកលេងល្ខោន កាយវិការ និង​នារីដ៏ស្រស់​ស្អាតមោះមុតក្លាហាន​ ហ្គារ៉ង់ បាន​កើត​ឡើង ប៉ុន្តែនៅមាន ណាតាលី ជាកូនស្រីរបស់អ្នកដឹកនាំរោងល្ខោនដែលស្រឡាញ់ បាបទីស ដែរ។ ហ្វ្រេដេរីក សិល្បករវ័យក្មេងដ៏ជោគជ័យម្នាក់ដែលចាប់ផ្តើមទំនាក់ទំនងជាមួយ ហ្គារ៉ង់ ប៉ុន្តែបែរជា ហ្គារ៉ង់ លួចស្រឡាញ់ បាបទីសដោយសំងាត់ទៅវីញ។

កុមារពីឋានសួគ៌
ដោយ Marcel Carné (1945)
ក្លឹបភាពយន្តដែលនឹងបង្ហាញដោយ Lionel Delplanque
ថ្ងៃសុក្រទី ២៥ ខែឧសភា – ម៉ោង ៦ ល្ងាច
$2 (តម្លៃពេញ) – $1 (បញ្ចុះតម្លៃ) ឥតគិតថ្លៃសម្រាប់សិស្សនិស្សិតរបស់វិទ្យាស្ថានបារាំង
និយាយភាសាបារាំង អក្សររត់លើអេក្រង់ជាភាសាអង់គ្លេស