Institut français du Cambodge
បណ្ណាល័យពហុឯកសារ | ស្រួលអាន ស្រួលច្រៀង

ថ្ងៃសៅរ៍ទី ៩ ខែមិថុនា – ម៉ោង ២:៣០ នាទីរសៀល

Read more
បណ្ណាល័យពហុឯកសារ | ល្បែងកម្សាន្ត​នាពេលថ្ងៃរសៀល

ថ្ងៃពុធទី ៦ ខែមិថុនា – ម៉ោង ៤ រសៀល

Read more
សិក្ខាសាលា | ជ្រុងមួយសម្រាប់​អ្នកនិយាយបារាំង
ការណាត់ជួបប្រចាំ​ខែ​ថ្មី​មួយ​ សម្រាប់​អ្នក​ប្រើប្រាស់​ភាសាបារាំង ទាំងអ្នក​ទើប​នឹង​ចាប់​ផ្ដើម​រៀន ទាំង​អ្នក​ចេះស្រាប់ និងសម្រាប់​អ្នក​ដែលស្រឡាញ់​ភាសាបារាំង! ជួបគ្នា​នៅ​ក្នុង​បណ្ណាល័យពហុឯកសារ​ ជ្រើស​រើស​ប្រធានបទ​មួយ និង​សកម្មភាព​សិក្សា រួចហើយជជែក​ពិភាក្សា​ទាំង​អស់​គ្នា។ ពេលវេលានៃការ​ចែក​រំលែក រីករាយ ជា​ភាសាបារាំង ដោយសេរី! ជ្រុងមួយសម្រាប់​អ្នកនិយាយបារាំង ថ្ងៃសៅរ៍ទី ២៣ ខែមិថុនា – ម៉ោង ២:៣០ នាទីរសៀល ជាមួយក្រុមការងាររបស់បណ្ណាល័យពហុឯកសារ សាលស្វយ័សិក្សាជាន់ទី ១ – បណ្ណាល័យពហុឯកសារ ចូលរួមដោយឥតគិតថ Read more
បណ្ណាល័យពហុឯកសារ | ពេលវេលានៃរឿងនិទាន

ថ្ងៃសៅរ៍ទី ១៦ ខែមិថុនា – ម៉ោង ២:៣០ នាទីរសៀល

Read more
សិក្ខាសាលា Ocarina | របស់​តូចតាច​ក្នុង​វិចិត្រសាល

នៅក្នុងបណ្ណាល័យកុមារ របស់បណ្ណាល័យពហុឯកសារ

Read more
សិក្ខាសាលា | សៀវភៅរូបភាពជាស៊េរី

ចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ១២:៣០ នាទីថ្ងៃត្រង់

Read more
សិក្ខាសាលា Ocarina | ផាត់ពណ៌ជីវិត! គំនូររុក្ខជាតិ សិប្បសាលា​

ថ្ងៃសៅរ៍ទី ១៩ ខែឧសភា – ម៉ោង ២:៣០ នាទីរសៀល

Read more
សន្និសីទ | ក្រមសីលធម៌ និងការស្រាវជ្រាវនៅក្នុងប្រទេសដែលធនធានមានកំណត់
វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមរយៈអង្គភាពជំងឺឆ្លងនិងសុខភាពសាធារណៈរបស់ខ្លួនកំពុង ធ្វើការសិក្សាស្រាវជ្រាវគ្លីនិកនៅក្នុងប្រទេសកម្ពុជា ថែមទាំងនៅប្រទេសផ្សេងទៀតដែលប្រ ឈមនឹងបញ្ហាសុខភាពសាធារណៈរួមគ្នានេះ។ ការស្រាវជ្រាវនេះរួមមានការសិក្សាអង្កេតដូច ជាការធ្វើការស៊ើបអង្កេតពីជំងឺឆ្លង ឬការសិក្សាពីអាត្រាឆ្លងរោគ ថែមទាំងការ សិក្សាពីអន្តរាគមន៍និង ការសាកល្បងគ្លីនិកនានា។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើងចំពោះ មនុស្សពេញវ័យនិងកុមារនៅក្នុងមន្ទីរពេទ្យ ឬនៅសហគមន៍ ដោយសហការជាមួយក្រុម គ្រូពេទ្យនិងអ្នកស្រាវជ្រាវថ្នាក់ជាតិនិងអន្តរជាតិនានា។ តើអ្វីទៅជាបញ្ហាក្រមសីលធម៍នៃការ ស្រាវជ្រាវនេះ? តើអ្នកស្រាវជ្រាវបានធ្វើការសិក្សាស្រាវជ្រាវពីក្រមសីលធម៍ និងគុណភាព ដើម្បីជាប្រយោជន៍ដល់អ្នកជំងឺនៅក្នុងបរិបទនៃប្រទេសភាគខាងត្បូងយ៉ាងដូចម្ដេច? ក្រមសីលធម៌ និងការស្រាវជ្រាវនៅក្នុងប្រទេសដែលធនធានមានកំណត់ ថ្ងៃអង្គារទី ២៥ ខែមេសា ម៉ោង ៦:៣០ នាទីល្ងាច លោកស្រីបណ្ឌិត ឡូរ៉ង់ បូរ៉ង់ (Laurence BORAND) អ្នកសម្របសម្រួលការ ជាភាសាបារាំងជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស ចូលរួមដោយឥតគិតថ្លៃ Read more
ឯកសារមាននៅក្នុងបណ្ណាល័យ
បណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ជាបណ្ណាល័យធំជាងគេនៅអាស៊ី-អាគ្នេយ៍ ។ បណ្ណាល័យ នេះមានឯកសារប្រមាណជាង ២៥ ០០០ជាភាសាបារាំង, ជាភាសាខ្មែរ ដណ្តប់គ្រប់វិស័យនិងគ្រប់ទំរង់ឯកសារ(សៀវភៅ, ទស្សនាវដ្តី-សារពត៌មាន, ឌីវីឌី, ស៊ីឌី)។ ការអញ្ជើញចូល និងការអាននៅក្នុងបណ្ណាល័យបានដោយសេរី និងឥតគិតថ្លៃ។ មានតែអ្នកមានប័ណ្ណសមាជិក បណ្ណាល័យទេដែលអាចខ្ចីឯកសារយកទៅអាន និងដែលអាចប្រើប្រាស់បានបណ្ណាល័យឌីជីថល Culturethèque ។ ឯកសារទូទៅជាភាសាបារាំង មានជំរើសឯកសារច្រើន ជាពិសេសឯកសារស្តីពីវប្បធម៌ប្រទេសបារាំងនិងវប្បធម៌នៃប្រទេសនិយាយភាសាបារាំង ៖ អក្សរសិល្ប៍បុរាណនិងសម័យ, វិទ្យាសាស្រ្តមនុស្សនិងសង្គម (ទស្សនវិជ្ជា, ប្រវត្តិសាស្រ្ត, សាសនា, សង្គមវិជ្ជា), វិទ្យាសាស្ត្រនិងនិតិសាស្រ្ត, សិល្បៈ (មានវិចិត្រសិល្បៈ, រូបថត, សិល្បៈសម័យ, ភាពយន្ត, ដន្រ្តី…), វប្បធម៌ (ម៉ូដ, វប្បធម៌នៃការរស់នៅ, សិល្បៈធ្វើម្ហូប និងស្រា)។ល។ ឯកសារស្តីពីប្រទេសកម្ពុជានិងបណ្តាប្រទេសនៅអាស៊ី ឯកសារជាភាសាបារាំងនិងជាភាសាខ្មែរដែលផ្តល់ការយល់ដឹងដ៏ទូលំទូលាយពីប្រទេសកម្ពុជានិងពីបណ្តាប្រទេស នៅអាស៊ីបច្ចុប្បន្ននិងអតីតកាល មានដូចជា ៖ សិក្សា-ស្រាវជ្រាវ, ប្រវត្តិសាស្រ្ត,... Read more
ការចុះឈ្មោះនិងការខ្ចី
ការចុះឈ្មោះនិងការខ្ចី តើប័ណ្ណសមាជិកបណ្ណាល័យរបស់ខ្លួនអាចអោយមិត្តភក្តិខ្ចីបានឬទេ ? ប័ណ្ណមួយនេះជាកម្មសិទ្ធផ្ទាល់ខ្លួន។ លោក-អ្នកជាអ្នកទទួលខុសត្រូវរាល់ឯកសារទាំងឡាយណាដែលត្រូវបានខ្ចីក្រោម ឈ្មោះលោក-អ្នក។ ខ្ញុំបានធ្វើបាត់ប័ណ្ណសមាជិកបណ្ណាល័យ។ តើខ្ញុំត្រូវធ្វើដូចម្តេច ? សូមលោក-អ្នកឆាប់ផ្តល់ពត៌មានដល់យើងខ្ញុំឲ្យបានឆាប់ ជៀសវាងអ្នកដ៏ទៃយកប័ណ្ណរបស់លោក-អ្នកមកបន្លំខ្ចីឯកសារ ក្រោមឈ្មោះលោក-អ្នក។ ប្រសិនជាលោក-អ្នកពិតជារកលែងឃើញនូវប័ណ្ណរបស់លោក-អ្នក យើងខ្ញុំនឹងធ្វើថ្មីជូន។ តើហេតុអ្វីខ្ញុំចាំបាច់សងសៀវភៅដែលខ្ញុំបានខ្ចីប្រសិនពុំមានអ្នកដ៏ទៃកក់បំរុងទុកផងនោះ ? ឯកសារ១មានរយៈពេលខ្ចីចំនួន៣សប្តាហ៍(១សប្តាហ៍សំរាប់ឯកសារដែលទើបនឹងមកដល់ថ្មី)។ លោក-អ្នកអាចសុំពន្យា ពេលខ្ចីបាន២ដងទៀត (លើកលែងតែឯកសារណាដែលបានខ្ចីហួសពេលកំណត់យូរ និងឯកសារណាដែលមានអ្នកផ្សេង បានកក់បំរុងទុកហើយ)។ ប្រសិនលោក-អ្នកពុំអាចបន្តខ្ចីទៀតបានទេនោះ លោក-អ្នកត្រូវសងឯកសារនោះមក បណ្ណាល័យវិញ ដើម្បីអោយអ្នកផ្សេងអាចខ្ចីមើលម្តង។ តើមានអ្វីជាបញ្ហាប្រសិនបើខ្ញុំពុំបានសងឯកសារដែលបានខ្ចីតាមពេលកំណត់ ? នៅពេលឯកសារដែលលោក-អ្នកបានខ្ចីដល់ពេលកំណត់ លោក-អ្នកប្រញាប់សងមកបណ្ណាល័យវិញឲ្យបានឆាប់។ ក្នុងករណីមានការយឺតយ៉ាវពុំបានសង បណ្ណាល័យនឹងមានវិធានការណ៍ទារឯកសារមកវិញ (ដូចជាទំនាក់ទំនងទៅលោក-អ្នក, ព្យួរសិទ្ធខ្ចីរបស់លោក-អ្នក និងមានការពិន័យជាប្រាក់…)។ លិខិតទំនាក់ទំនងធ្វើឡើងតាមអ៊ីមែល។ លិខិតទំនាក់ទំនងលើកទី២និងលើក្រោយៗទៀតមានការពិន័យជាប្រាក់1$ ។ បណ្ណាល័យអាចព្យួរការខ្ចីរបស់លោក-អ្នក ប្រសិនជាមានវិវាទចំពោះការសងឯកសារ។ លោក-អ្នកដែលពុំបានសងឯកសារដែលខ្លួនបានខ្ចីតាមពេលកំណត់ លោក-អ្នកទាំងនោះត្រូវសងឯកសារទាំងនោះ ជាមុនសិន មុននឹងខ្ចីសារជាថ្មីទៀតបាន។   ឯកសារនៅក្នុងបណ្ណាល័យ តើត្រូវចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យជាមុនសិន  ដើម្បីអាចអានឯកសារនៅនឹងកន្លែងបាន ? ក្នុងនាមជាកន្លែងសាធារណៈ បណ្ណាល័យពហុឯកសារបើកទ្វារបំរើជូនគ្រប់សាធារណជន។ ការសិក្សារៀនសូត្រនិងការ អានឯកសារនៅនឹងកន្លែងត្រូវបានអនុញ្ញាត្តិ ដោយមិនតម្រូវឲ្យចុះឈ្មោះជាមុនទេ។ សាលពហុពត៌មានដែលមានការប្រើប្រាស់អ៊ីនធឺណែតនិងបណ្ណាល័យឌីជីថល រៀបចំឡើងសំរាប់តែអ្នកមានប័ណ្ណ សមាជិកបណ្ណាល័យនិងសិស្ស-និសិ្សតនៃវិទ្យាស្ថានបារាំងតែប៉ុណ្ណោះ។ រាល់ឯកសារទាំងឡាយសុទ្ធតែអាចខ្ចីបានឬ ? ឯកសារមួយចំនូនមិនអាចអនុញ្ញាត្តិឲ្យខ្ចីបានឡើយ លោក-អ្នកបានត្រឹមតែអាននៅក្នុងបណ្ណាល័យនេះ។ ឯកសារទាំង នោះមានដូចជា ឯកសារពិគ្រោះ(វចនានុក្រម, សព្វវចនានុក្រមអធិប្បាយ…) និងទស្សនាវដ្តីដែលជាលេខថ្មីទើបនឹង មកដល់ ព្រមទាំងកាសែតប្រចាំថ្ងៃផងដែរ។ តើគេអាចចម្លងស៊ីឌី-ឌីវីឌីបានដែរឬទេ ? ស៊ីឌី-ឌីវីឌី ដែលលោក-អ្នកពុំមែនជាអ្នកទិញ ការចម្លងស៊ីឌី-ឌីវីឌីនោះជារឿងខុសច្បាប់។ ដូចនេះ លោក-អ្នកចុះឈ្មោះ ជាសមាជិកបណ្ណាល័យ រួចលោក-អ្នកខ្ចីស៊ីឌី-ឌីវីឌី, លោក-អ្នកជាអ្នកទទួលខុសត្រូវរាល់កំហុសបំពាន។ ដោយឡែក, លោក-អ្នកត្រូវដឹងថាស៊ីឌី-ឌីវីឌីដែលមាននៅក្នុងបណ្ណាល័យ សុទ្ធតែជាឯកសារដែលវិទ្យាស្ថានបារាំងបានទិញសិទ្ធចាក់ បញ្ជាំងមើលឬចាក់ស្តាប់ក្នុងបណ្ណាល័យ។  ដូច្នេះហើយ ជាគោលការណ៍ ហាមចាក់ស្តាប់ឬបញ្ចាំងមើល ឬអនុញ្ញាត្តិឲ្យចាក់ស្តាប់ឬចាក់បញ្ចាំងមើល ដោយផ្ទាល់ឬមិន ដោយផ្ទាល់ជាលក្ខណៈសាធារណៈនូវអត្ថន័យក្នុងឯកសារទាំងនេះ ក៏ដូចជាការចាក់ស្តាប់ឬការចាក់បញ្ចាំងមើលជា លក្ខណៈឯកជនក្រៅពីរង្វង់ក្រុមគ្រួសាររបស់លោក-អ្នក។ រាល់ការប្រព្រឹត្តិផ្ទុយនឹងគោលការណ៍នេះនឹងទទួលខុសត្រូវ... Read more
បណ្ណាល័យពហុឯកសារ : ពត៌មានដែលត្រូវដឹង
ការអញ្ជើញចូលនិងការអាននៅនឹងកន្លែងធ្វើបានដោយសេរីនិងពុំគិតថ្លៃ។ ការខ្ចីឯកសារយក ទៅផ្ទះបានសំរាប់តែអ្នកដែលមានប័ណ្ណសមាជិកបណ្ណាល័យ។ ម៉ោងពេលធ្វើការ ពីថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ ពីម៉ោង ១០ ព្រឹក ដល់ម៉ោង ១៨ និង ៣០ នាទី។ បែបបទចុះឈ្មោះ (ប័ណ្ណសមាជិកបណ្ណាល័យពហុឯកសារមានសុពលភាព១ឆ្នាំ ចាប់រាប់ ពីថ្ងៃចុះឈ្មោះដល់ថ្ងៃដដែលឆ្នាំក្រោយ) ឯកសារដែលត្រូវមានសំរាប់ការចុះឈ្មោះ : អត្តសញ្ញាណប័ណ្ណ រូបថត១សន្លឹក ឯកសារបញ្ជាក់លំនៅដ្ឋាន (ឬធ្វើលិខិតកិច្ចសន្យាលើការបញ្ជាក់លំនៅដ្ឋាន) សលាកប័ត្រចុះឈ្មោះដែលបានបំពេញរួច និងចុះហត្ថលេខារួច ជាភាសាខ្មែរ ប័ណ្ណសំគាល់សិស្សឬនិស្សិត ការខ្ចីឯកសារយកទៅផ្ទះ អ្នកមានប័ណ្ណសមាជិកបណ្ណាល័យអាចខ្ចីទុកបាន៣សប្តាហ៍នូវឯកសារចំនួន១០ អាចជាសៀវភៅ, ជាស៊ីឌី, ជាកាសែត-ទស្សនាវដ្តី, ឬក៏ជាឌីវីឌី ភាពយន្តឯកសារ ។  អោយខ្ចីឌីវីឌី២បន្ថែមទៀតដែលជាភាពយន្តរឿង។ ឯកសារមាននៅក្នុងបណ្ណាល័យ –    ឯកសារទើបនឹងមកដល់ថ្មី អាចខ្ចីទុកបានត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ –    អ្នកអានអាចសរសេរសុំទិញឯកសារ ឬសរសេរតវ៉ាបញ្ហាណាមួយដោយចុះកាលបរិឆ្ឆេទនិងហត្ថលេខា ខាងក្រោមក្នុងសៀវភៅដែលបានតាំងលើតុទទួលភ្ញៀវ –    ការពិន័យលើឯកសារដែលយូរសងៈ ពិន័យ១$ ចំពោះឯកសារណាដែលហួសថ្ងៃកំណត់សងចំនួន១៥ថ្ងៃ ពិន័យ២$ ចំពោះឯកសារណាដែលហួសថ្ងៃកំណត់សងចំនួន២២ថ្ងៃឡើងទៅ។ ការប្រើប្រាស់បណ្ណាល័យឌីជីថល Culturethèque លោក-អ្នកចុះឈ្មោះធ្វើប័ណ្ណសមាជិកបណ្ណាល័យរួចហើយ, អាចចុះឈ្មោះប្រើប្រាស់បណ្ណាល័យឌីជីថល Culturethèque បានទៀតផង។ ពត៌មានផ្សេងទៀត សូមចុចទីនេះ តម្លៃនៃការធ្វើប័ណ្ណសមាជិកបណ្ណាល័យ តម្លៃធម្មតា •  ... Read more