សិក្ខាសាលា Ocarina | សិក្ខាសាលាជាមួយអូការីណា វង់តន្រ្តីកែច្នៃឡើងវិញ! សិក្ខាសាលា Ocarina | សិក្ខាសាលាជាមួយអូការីណា វង់តន្រ្តីកែច្នៃឡើងវិញ!
ថ្ងៃសៅរ៍ទី ៩ ខែកញ្ញា នៅម៉ោង ២:៣០ នាទីរសៀល សិក្ខាសាលា Ocarina | សិក្ខាសាលាជាមួយអូការីណា វង់តន្រ្តីកែច្នៃឡើងវិញ!

បង្រៀនដោយជូលី ម៉ារាំង សាស្ត្រាចារ្យសិល្បៈនៅសាលាអូការីណា សិល្បករវ័យក្មេងនឹងត្រូវណែនាំឲ្យធ្វើការពិចារណាពីទីកន្លែងរបស់វត្ថុប្រចាំថ្ងៃនៅក្នុងដំណើរការច្នៃប្រឌិតរបស់ ពួកគេ។ ជាមួយនឹងវត្ថុផ្សេងៗដែលរកបាន ពួកគេនឹងស្វែងយល់ថាធ្វើយ៉ាងណាបង្កើត ឧបករណ៍ជាច្រើនប្រភេទ (ឧបករណ៍ប្រើខ្សែ ផ្លុំ គោះ) ប្លែកៗពីគ្នា! នៅពេលសិប្បសាលាចប់ កុមារនឹងធ្វើការបង្ហាញការសម្ដែងតន្ត្រីរួមគ្នា រួចហើយពួកគេនឹងយកវត្ថុដែលពួកគេច្នៃ ប្រឌិតបានទៅជាមួយ។

សូមចុះឈ្មោះឲ្យបានមុនថ្ងៃសុក្រទី ៨ ខែកញ្ញានៅកន្លែង ទទួលភ្ញៀវរបស់បណ្ណាល័យពហុឯកសារ (ចំនួនកុមារច្រើនបំផុត ១០ នាក់) ចាប់ពីអាយុ ៧ ឆ្នាំឡើងទៅ

សិក្ខាសាលាជាមួយអូការីណា វង់តន្រ្តីកែច្នៃឡើងវិញ!
ថ្ងៃសៅរ៍ទី ៩ ខែកញ្ញា នៅម៉ោង ២:៣០ នាទីរសៀល
ដោយ សាលា អូការីណា (Ocarina) – ជូលី ម៉ារាំង (Julie Marin) សាស្រ្តាចារ្យសិល្បៈ
នៅក្នុងបណ្ណាល័យកុមារ របស់បណ្ណាល័យពហុឯកសារ
ចូលរួមដោយឥតគិតថ្លៃ