Institut français du Cambodge
សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០ សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០
ជាមួយលោកហ្វីលីព បាតាយយ៉ា ឬ លោកសុវណ្ណ ភីឡុង ចុះឈ្មោះពីថ្ងៃទី ២ ដល់ថ្ងៃទី ៣០ ខែមករា សិក្ខាសាលារូបថត | ស្ទូឌីយោរូបភាពឆ្នាំ ២០២០

តើស្ទូឌីយោរូបភាពជាអ្វី?
ស្ទូឌីយោរូបភាព ជាកន្លែងបណ្តុះបណ្តាលខាងផ្នែករូបថត បើកចំហរសម្រាប់អ្នកដែលមានបំណងចង់ចាប់ផ្តើមរៀនថតរូបឬធ្វើឱ្យជំនាញថតរូបរបស់ខ្លួនកាន់តែប្រសើរឡើង។ វគ្គបណ្តុះបណ្តាលរបស់ស្ទូឌីយោរូបភាពត្រូវបានបង្រៀនដោយលោកហ្វីលីព បាតាយយ៉ា (Philippe Bataillard)ជាជាងថតរូបអាជីពសញ្ជាតិបារាំង (វគ្គសិក្សាជាភាសាបារាំងនិងភាសាអង់គ្លេស) ឬលោកសុវណ្ណ ភីឡុង អ្នកជំនាញថតរូបជនជាតិខ្មែរ។

តើស្ទូឌីយោរូបភាពផ្តល់អ្វីខ្លះ?
លើសពីនេះការសិក្សាលើជំនាញថតរូបជាមួយលោកបាតាយយ៉ា ឬលោកសុវណ្ណ ភីឡុង ស្ទូឌីយោរូបភាពអនុញ្ញាតឱ្យនិស្សិតជួបជាងថតរូបអាជីពដែលមានជំនាញវិជ្ជាជីវៈជាច្រើនចូលរួមនៅក្នុងសិក្ខាសាលានានានៅនឹងទីតាំងថតផ្ទាល់ ព្រមទាំងអាចចូលរួមក្នុងពិព័រណ៍ដែលពួកគេអាចបង្ហាញស្នាដៃរបស់ខ្លួនជាសាធារណៈ។នៅពេលបញ្ចប់វគ្គសិក្សា ស្ទូឌីយោរូបភាពនឹងផ្តល់ជូននូវវិញ្ញាបនបត្របញ្ជាក់ពីការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាល ជូនដល់និស្សិត។

តើចុះឈ្មោះយ៉ាងដូចម្តេច?
វគ្គសិក្សានេះបើកចំហរសម្រាប់អ្នកដែលចង់ចេះពីរបៀបថតរូប។
មានវគ្គសិក្សាជាច្រើនសម្រាប់ជនជាតិខ្មែរនិងជនបរទេស។ សម្រាប់ព័ត៌មានបន្ថែមស្តីពីវគ្គសិក្សានិងកាលវិភាគសូមទំនាក់ទំនងលោកថេន រ៉ូជីវ័ន្ត តាមរយៈអ៊ីម៉ែល៖ rochivorn.then@institutfrancais-cambodge.com

ស្ទូឌីយោរូបភាពឆ្នាំ ២០២០
ជាមួយលោកហ្វីលីព បាតាយយ៉ា ឬ លោកសុវណ្ណ ភីឡុង
ចុះឈ្មោះពីថ្ងៃទី ២ ដល់ថ្ងៃទី ៣០ ខែមករា
ចូលរៀននៅថ្ងៃទី ១ ខែកុម្ភៈ