ទស្សនីយភាព | ពិធីបើកសម្ភោធ​​ ស្ទូឌីយូនៃគំនិត ច្នៃប្រឌិតកម្ពុជាហ្វារ ទស្សនីយភាព | ពិធីបើកសម្ភោធ​​ ស្ទូឌីយូនៃគំនិត ច្នៃប្រឌិតកម្ពុជាហ្វារ
ថ្ងៃព្រហស្បតិ៍ទី ១៨ ខែឧសភា - ចាប់ពីម៉ោង ៦ល្ងាច-៨យប់ ទស្សនីយភាព | ពិធីបើកសម្ភោធ​​ ស្ទូឌីយូនៃគំនិត ច្នៃប្រឌិតកម្ពុជាហ្វារ

បង្កើតឡើងនៅខែសីហា ឆ្នាំ ២០១៦ នៅខេត្តបាត់ដំបង ស្ទូឌីយោនៃគំនិតច្នៃប្រឌិតកម្ពុជា ហ្វារជាសហគ្រាសសង្គមរកប្រាក់ចំណូល ដើម្បីជួយទ្រទ្រង់ សិល្បៈករ នៃសមាគម ហ្វារពន្លឺសិល្បៈ តាមរយៈការផ្តល់ជូនការងារអាជីព និង ការផ្តល់គំរោងការងារទាក់ទងនឹង សិល្បៈ ដូចជា វីឌីអូតុក្កតាគំនូរជីវចល ការរចនាម៉ូតជាដើម។ ក្នុងរាត្រីដ៏មនោរម្យនេះ សូមរីករាយស្វែងយល់ពីស្ទូឌីយោនៃគំនិតច្នៃប្រឌិតកម្ពុជាហ្វារនិងការសម្តែងផ្ទាល់ពីសិល្បៈករ ជាពិសេសក្នុងការបើកសម្ភោធជាផ្លូវការ ក្នុងនោះមាន៖ ការគូសរូបផ្ទាល់ ការចាក់បង្ហាញភាពយន្តគំនូរជីវចលស្នាដៃផលិតករខ្មែរ ការតាំងបង្ហាញផ្ទាំងគំនូរ ការគូសរូបថ្លុក និងមាន កម្មវិធីសប្បាយៗដែលរង់ចាំការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសគ្រប់វ័យ។

ពិធីបើកសម្ភោធ ស្ទូឌីយូនៃគំនិត ច្នៃប្រឌិតកម្ពុជាហ្វារ
វាគ្មិន៖ Phare Creative Studio
ថ្ងៃព្រហស្បតិ៍ទី ១៨ ខែឧសភា – ចាប់ពីម៉ោង ៦ល្ងាច-៨យប់
ភោជនីយដ្ឋាន Le Bistrot របស់វិទ្យាស្ថានបារាំង
ភាសាខ្មែរ | ភាសាអង់គ្លេស
ចូលរួមដោយឥតគិតថ្លៃ