Institut français du Cambodge
សប្តាហ៍នៃប្រទេសនិយាយភាសាបារាំង ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា សប្តាហ៍នៃប្រទេសនិយាយភាសាបារាំង ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា
ក្នុងឳកាសសប្តាហ៍នៃប្រទេសនិយាយភាសាបារាំង វិទ្យាស្ថានបារាំងបើកទ្វាររង់ចាំទទួលអស់លោកអ្នក៕ ក្នុងទិវាបុណ្យដ៏ស្និទស្នាលនេះ កម្មវិធីសប្បាយៗជាច្រើនសំរាប់ក្មេងៗនិងមនុស្សធំដែរនោះ នឹងប្រព្រឹត្តទៅនៅកន្លែងជាច្រើនក្នុងនោះក៏មាននៅមជ្ឈមណ្ឌលភាសានិងកន្លែងផ្សេងៗទៀតនៃវិទ្យាស្ថានបារាំងផងដែរ៕ ព្រឺត្តិការណ៍ជាច្រើននឹងត្រូវរៀបចំឡើង ដូច្នេះសូមអញ្ជើញចូលរួមទស្សនាទស្សនីយភាពនិងការតាំងពិព៌ណផ្សេងៗ(ល្បែងស្វែងរកកំណប់, សំណួរ-ចំលើយ, ល្បែងគូររូបរួមគ្នា, ថតរូបថ្លុក) របស់សិស្សនិស្សិតយើង៕ អ្នកចំរៀងរ៉េព 12ME នឹងមកបកស្រាយចំរៀងថ្មីៗរបស់លោកទាំងអស់ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកទស្សនានាថ្ងៃនោះ៕ វិចិត្រករRomeaក៏នឺងចូលខ្លួនមកបំពេរអារម្មណ៍អស់លោកអ្នកតាមរយៈវត្តមានDJSetផងដែរ៕ កម្មវិធីមិនដែលធ្លាប់មាននេះមានគោលបំណងផ្សព្វផ្សាយដល់យុវជនកម្ពុជាទាំងអស់ឲ្យស្គាល់វប្បធម៌បារាំងនិងភាសាបារាំងតាមរយៈគំរោងផ្សេងៗដែលជាស្នាដៃរបស់ក្រុមសាស្ត្រាចារ្យ បុគ្គលិកនៃមជ្ឈមណ្ឌលភាសា និងបុគ្គលិកនៃផ្នែកផ្សេងៗទៀតរបស់វិទ្យាស្ថាន៕ ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា ថ្ងៃសៅរ៍ទី១៧ ខែមីនា ម៉ោង៣រសៀល ម៉ោង៣ទៅ ការប្រកួតប្រជែងយករង្វាន់... សប្តាហ៍នៃប្រទេសនិយាយភាសាបារាំង ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា

ក្នុងឳកាសសប្តាហ៍នៃប្រទេសនិយាយភាសាបារាំង វិទ្យាស្ថានបារាំងបើកទ្វាររង់ចាំទទួលអស់លោកអ្នក៕

ក្នុងទិវាបុណ្យដ៏ស្និទស្នាលនេះ កម្មវិធីសប្បាយៗជាច្រើនសំរាប់ក្មេងៗនិងមនុស្សធំដែរនោះ នឹងប្រព្រឹត្តទៅនៅកន្លែងជាច្រើនក្នុងនោះក៏មាននៅមជ្ឈមណ្ឌលភាសានិងកន្លែងផ្សេងៗទៀតនៃវិទ្យាស្ថានបារាំងផងដែរ៕
ព្រឺត្តិការណ៍ជាច្រើននឹងត្រូវរៀបចំឡើង ដូច្នេះសូមអញ្ជើញចូលរួមទស្សនាទស្សនីយភាពនិងការតាំងពិព៌ណផ្សេងៗ(ល្បែងស្វែងរកកំណប់, សំណួរ-ចំលើយ, ល្បែងគូររូបរួមគ្នា, ថតរូបថ្លុក) របស់សិស្សនិស្សិតយើង៕

អ្នកចំរៀងរ៉េព 12ME នឹងមកបកស្រាយចំរៀងថ្មីៗរបស់លោកទាំងអស់ដើម្បីផ្តល់ភាពសប្បាយរីករាយដល់អ្នកទស្សនានាថ្ងៃនោះ៕ វិចិត្រករRomeaក៏នឺងចូលខ្លួនមកបំពេរអារម្មណ៍អស់លោកអ្នកតាមរយៈវត្តមានDJSetផងដែរ៕

កម្មវិធីមិនដែលធ្លាប់មាននេះមានគោលបំណងផ្សព្វផ្សាយដល់យុវជនកម្ពុជាទាំងអស់ឲ្យស្គាល់វប្បធម៌បារាំងនិងភាសាបារាំងតាមរយៈគំរោងផ្សេងៗដែលជាស្នាដៃរបស់ក្រុមសាស្ត្រាចារ្យ បុគ្គលិកនៃមជ្ឈមណ្ឌលភាសា និងបុគ្គលិកនៃផ្នែកផ្សេងៗទៀតរបស់វិទ្យាស្ថាន៕

ទិវាទ្វារបើកចំហរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា
ថ្ងៃសៅរ៍ទី១៧ ខែមីនា ម៉ោង៣រសៀល
ម៉ោង៣ទៅ ការប្រកួតប្រជែងយករង្វាន់ ការតាំងពិព៌ណ និងកម្មវិធីផ្សេងៗទៀត
ម៉ោង៤កន្លះ ការប្រគល់រង្វាន់ដល់ជ័យលាភី
ម៉ោង៦កន្លះទៅ ការប្រគំតន្ត្រីរបស់អ្នកចំរៀងរ៉េព 12ME
ម៉ោង៨យប់ទៅ ការប្រគំតន្ត្រីរបស់DJSet ជាភាសាបារាំង