មុខដំណែង អ្នកបញ្ចាំងភាពយន្ត   លក្ខខណ្ឌនៃកិច្ចសន្យា៖ កិច្ចសន្យាការងារក្នុងស្រុកសម្រាប់រយៈពេលមាន​កំ​ណត់១ឆ្នាំ អាច​បន្តទៀត​បាន និងរយៈពេលសាកល្បងចំនួន​៣ខែ។ ពេល​វេលាបំ​ពេញការងារ៖ ៣៩ម៉ោង/សប្ដាហ៍ ត្រូវ​ជា៦ថ្ងៃ/សប្ដាហ៍ អនុញ្ញាតអោយ​សុំ​ច្បាប់​ឈប់​សម្រាក៣២ថ្ងៃក្នុង​មួយ​ឆ្នាំ + ឈប់សម្រាកបុណ្យ​ជាតិ​១១ថ្ងៃបន្ថែមទៀតក្នុងមួយឆ្នាំ។ សញ្ញាប័ត្រ៖ សញ្ញាបត្រឧត្តមសិក្សា មាន​បទពិសោធន៍ការងារក្នុង​វិស័យ​នេះ។   អំ​ពី​វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ស្ថិតនៅ​ក្រោម​ស្ថានទូតបារាំងប្រចាំនៅកម្ពុជា មាន​តួ​នាទី​ផ្សព្វផ្សាយភាសាបារាំង សៀវភៅ...

មុខដំណែង
អ្នកបញ្ចាំងភាពយន្ត

 

លក្ខខណ្ឌនៃកិច្ចសន្យា៖ កិច្ចសន្យាការងារក្នុងស្រុកសម្រាប់រយៈពេលមាន​កំ​ណត់១ឆ្នាំ អាច​បន្តទៀត​បាន និងរយៈពេលសាកល្បងចំនួន​៣ខែ។

ពេល​វេលាបំ​ពេញការងារ៖ ៣៩ម៉ោង/សប្ដាហ៍ ត្រូវ​ជា៦ថ្ងៃ/សប្ដាហ៍ អនុញ្ញាតអោយ​សុំ​ច្បាប់​ឈប់​សម្រាក៣២ថ្ងៃក្នុង​មួយ​ឆ្នាំ + ឈប់សម្រាកបុណ្យ​ជាតិ​១១ថ្ងៃបន្ថែមទៀតក្នុងមួយឆ្នាំ។

សញ្ញាប័ត្រ៖ សញ្ញាបត្រឧត្តមសិក្សា មាន​បទពិសោធន៍ការងារក្នុង​វិស័យ​នេះ។

 

អំ​ពី​វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC)

វិទ្យាស្ថានបារាំងនៅកម្ពុជា (IFC) ស្ថិតនៅ​ក្រោម​ស្ថានទូតបារាំងប្រចាំនៅកម្ពុជា មាន​តួ​នាទី​ផ្សព្វផ្សាយភាសាបារាំង សៀវភៅ កិច្ច​ពិភាក្សាបញ្ចេញទស្សនៈ សិល្បៈទស្សនីយ​ភាព និងចំណេះធ្វើ​ទូ​ទៅ​របស់​ប្រ​ទេសបារាំង។ ជាមជ្ឈមណ្ឌលទទួល និងផ្តល់​ព័ត៌មានសម្រាប់សិស្ស និស្សិតទាំងអស់ ដែលចង់បន្តការសិក្សានៅប្រទេសបារាំង ហើយ​ក៏​ជា​ដៃគូ​សហការវាងវប្បធម៌ខ្មែរ និងបារាំង។

វិទ្យាស្ថានបារាំងនៅរាជធានីភ្នំពេញមាន៖ មជ្ឈមណ្ឌលភាសា (ដែល​មាន​សិស្សជាមធ្យមចំ​នួន ៥០០០ នាក់ក្នុងមួយឆ្នាំ) បណ្ណាល័យ ហាងកាហ្វេ/ភោជនីយដ្ឋាន ( Le Bistrot ឡឺប៊ីសត្រូ) បន្ទប់បញ្ចាំងភាព​យន្ត ដែល​មានកៅ​អី​ចំ​នួន១២០ ហើយមាន​វិចិត្រសាលសម្រាប់​តាំង​ពិព័រណ៌មួយ ទី​នេះ​ជាវេទិកាដ៏ល្អមួយ​សម្រាប់​បំពេញបេសកកម្មរបស់ខ្លួន និងអនុវត្តតាម​បាវចនារបស់ខ្លួន៖ “ចែករំលែកវប្បធម៌” ។

លក្ខខណ្ឌការងាររបស់បុគ្គលិក​បញ្ចាំង​ភាពយន្ត​៖

សិ្ថតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់អ្នក​ទទួ​ខុសត្រូវផ្នែក​សកម្មភាពវប្បធម៍នៃវិទ្យាស្ថានបារាំង ហើយ​ត្រូវ​បំ​ពេញភារកិច្ចដូចខាងក្រោម៖

  • ធានាដំ​ណើរ​ការ​បច្ចេកទេសនៅក្នុងរោង​ភាព​យន្ត​អោយ​បាន​ល្អ។
  • ថែរក្សាសម្ភារៈ និងបន្ទប់​បញ្ចាំង។
  • ធានាបញ្ចាំងភាពយន្តតាម​កម្ម​វិធី​របស់ IFC ដោយ​ខ្លួន​ឯង (ទាំងសម្លេង និងរូប​ភាព) ។
  • ធានាដំណើរការបច្ចេកទេស​បញ្ជាំងអោយបានរលូន ​ពេល​មានកម្ម​វិធីទៅ​​បញ្ចាំងភាព​យន្តនៅ​ខាង​ក្រៅវិទ្យាស្ថាន។
  • គ្រប់គ្រងសម្ភារៈ ខ្សែភាពយន្តចម្លង (ពេលចូលមកដល់ និងពេល​បញ្ជូន​ត្រឡប់​ទៅ​វិញ) និងការទទួលសម្ភារៈផ្សេងៗទៀត (DVD, Blu Ray, និងទាញយកពី​កម្មវិធី IFcinéma) ។
  • គ្រប់គ្រងកម្ម​វីធី​ប្រើ​ប្រាស់​បន្ទប់​ភាព​យន្ត។
  • គ្រប់គ្រងការទទួលកូនសោ KDM ។
  • ធានានូវការត្រួតពិនិត្យ និងទទួលអ្នកទស្សនា។
  • ផលិតវីដេអូផ្សព្វផ្សាយភាពយន្ត (ឈុតវីដេអូខ្លីៗ បដាផ្សព្វ​ផ្សាយ) ។
  • ធានានូវដំណើរការអោយ​បាន​រលូនចំ​ពោះ​ព្រឹត្តិការណ៍ ដែលរៀបចំដោយវិទ្យាស្ថាននៅក្នុងបន្ទប់ភាពយន្តនេះ (ពិនិត្យមើលគ្រប់​ឧបករណ៍ រៀង​រាល់មុនពេលបញ្ចាំង ត្រួតពិនិត្យសំឡេង និងរូបភាពក្នុងពេល​បញ្ចាំង បម្រើមីក្រូហ្វូនក្នុង​ពេលមាន​កិច្ច​ពិភាក្សា)។
  • ត្រូវមានវត្តមានគ្រប់ពេលវេលា ក្នុងអំឡុងពេលមាន​ព្រឹត្តិការណ៍ និង​ទទួល​ការងារ​ចាត់តាំងដោយអ្នក​ទទួ​ខុសត្រូវផ្នែកសកម្មភាពវប្បធម៍។

 

តម្រូវ​ការ​លើជំនាញនិងសមត្ថភាព៖

  • ចាំ​បាច់​ត្រូវចេះ​ប្រើ និងស្គាល់​ច្បាស់​ពី​លក្ខណៈបច្ចេកទេសរបស់​ឧបករណ៍នៅ​ក្នុង​​វិទ្យាស្ថាន (ម៉ាស៊ីន​បញ្ចាំង DCP Barco/DP2K-10s កាមេរ៉ា ម៉ាស៊ីនថតរូប ប្រព័ន្ធសំឡេង … )។
  • មានជំនាញកុំព្យូទ័រខាងកម្មវិធីបញ្ចាំង​ភាព​យន្ត កម្មវិធីលក់សំបុត្រ កម្មវិធី Média Player កម្មវិធី Sony Vegas កម្មវិធី Adobe Premiere និង Photoshop … ។
  • មាន​ពេល​ទំ​នេរ​​អាចបំ​ពេញ​ការងារ​បន្ថែមនៅពេល​ល្ងាច ចុងសប្តាហ៍ និងថ្ងៃបុណ្យ។
  • មានសមត្ថភាពធ្វើការងារជាក្រុម។
  • មានភាពហ្មត់ចត់ និងស្មារតីម្ចាស់​ការ​លើ​ការងារ។
  • ​សកម្មការងារ និងមានគំនិតផ្តួចផ្តើម។
  • ចេះភាសាបារាំងច្បាស់ (ចេះអាន និយាយ និង​សរសេរ)។ ចេះភាសាអង់គ្លេសច្បាស់ (ចេះអាន និយាយ និង​សរសេរ) ចេះភាសាខ្មែរច្បាស់​លាស់ (ចេះអាន និយាយ និងសរសេរ) ។

 

ព័ត៌មានលម្អិតពីការងារ៖

ប្រាក់ខែសរុប៖ ៦៣៨​ដុល្លារ ស្មើនឹងកម្រិតទី៦នៃក្របខណ្ឌប្រាក់ខែរបស់វិទ្យា​ស្ថាន​ IFC។
សំ​ណុំឯកសារបេក្ខភាព៖ ផ្ញើប្រវត្តិរូប និងលិខិតចំ​ណាប់អារម្មណ៍ទៅលោកស្រី អែម៉ាន់ អែវ (HERMANN Eve) : eve.hermann@institutfrancais-cambodge.com​​
ព័ត៌មានបន្ថែម៖ លោក កោ បូរិន (KOR Borin) ប្រធានផ្នែកសកម្មភាពវប្បធម៌៖  borin.kor@institutfrancais-cambodge.com

ឈប់ទទួល​ពាក្យ៖ ១៦ ខែឧសភា ២០១៨

ចាប់​ផ្តើម​ការងារ៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨